សូរ៉ា 3 · ជូស 4

Ali 'Imran · 3:99

قُلْ يَا أَهْلَ الْكِتَابِ لِمَ تَصُدُّونَ عَنْ سَبِيلِ اللَّهِ مَنْ آمَنَ تَبْغُونَهَا عِوَجًا وَأَنْتُمْ شُهَدَاءُ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ

ចូរអ្នកពោលថាៈ ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នក រារាំងអ្នកដែលមានជំនឿពីមាគ៌ា របស់អល់ឡោះដោយពួកអ្នកចង់ ឱ្យវាវៀចវេរ ខណៈដែលពួកអ្នកជាសាក្សីស្រាប់នោះ? ហើយ អល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងធ្វើឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកដែលមានជំនឿចំពោះអល់ឡោះពីសាសនារបស់ទ្រង់ ដោយពួកអ្នកចង់ឲ្យសាសនារបស់អល់ឡោះងាកចេញពីសេចក្តីពិតទៅកាន់សេចក្តីមិនពិត និងចង់ឲ្យអ្នកកាន់សាសនា(ឥស្លាម)នេះវង្វេងចេញពីការចង្អុលបង្ហាញ ខណៈដែលពួកអ្នកគឺជាសាក្សីទៅលើសាសនានេះថា ជាសាសនាដ៏ពិតដូចដែលមានបញ្ជាក់នៅក្នុងគម្ពីររបស់ពួកអ្នកនោះ? ហើយអល់ឡោះទ្រង់មិនធ្វេសប្រហែសឡើយចំពោះការប្រឆាំង និងការរារាំងមនុស្សពីមាគ៌ារបស់ទ្រង់ដែលពួកអ្នកបានប្រព្រឹត្តនោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់