សូរ៉ា 3 · ជូស 4
Ali 'Imran · 3:100
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا فَرِيقًا مِنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُمْ بَعْدَ إِيمَانِكُمْ كَافِرِينَ
ឱបណ្តាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកគោរព តាមក្រុមមួយនៃពួកដែលគេផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាស់រ៉នី) គឺពួកគេនឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ទៅជាអ្នកគ្មានជំនឿវិញ បន្ទាប់ ពីពួកអ្នកមានជំនឿរួច។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាបនៃពួកយូដានិងពួកណាសរ៉នីចំពោះអ្វីដែលពួកគេបាននិយាយ ហើយពួកអ្នកទទួលយកនូវគំនិតរបស់ពួកគេនូវអ្វីដែលពួកគេបានអះអាងនោះ ពួកគេនឹងធ្វើឱ្យពូកអ្នកវិលត្រឡប់ទៅរកភាពគ្មានជំនឿវិញជាមិនខានបន្ទាប់ពីពួកអ្នកមានជំនឿហើយនោះ ដោយសារតែនៅក្នុងខ្លួនពួកគេមាននូវភាពច្រណែនឈ្នានីស និងភាពវង្វេងចេញពីការចង្អុលបង្ហាញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល