សូរ៉ា 3 · ជូស 4

Ali 'Imran · 3:101

وَكَيْفَ تَكْفُرُونَ وَأَنْتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَنْ يَعْتَصِمْ بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُسْتَقِيمٍ

ហើយហេតុដូចមេ្ដចបានជាពួកអ្នកប្រឆាំង ខណៈដែល គេសូត្រឱ្យពួកអ្នកស្ដាប់ ហើយនៅជាមួយពួកអ្នកមានអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ទៀតនោះ? ហើយអ្នកណាប្រកាន់ខ្ជាប់នឹង (សាសនា)អល់ឡោះ ដូចេ្នះអ្នកនោះត្រូវបានគេបង្ហាញទៅកាន់ផ្លូវ ដ៏ត្រឹមត្រូវ។

តាហ្វសៀរ

ហើយហេតុដូចម្តេចបានជាពួកអ្នកប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកមានជំនឿចំពោះទ្រង់ហើយនោះ ខណៈដែលពួកអ្នកមានមូលហេតុដ៏ចម្បងដែល(ត្រូវ)ឲ្យពួកអ្នកស្ថិតនៅលើសេចក្តីជំនឿនេះ? ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ ហើយព្យាការីរបស់ទ្រង់ គឺមូហាំម៉ាត់ ក៏បានបញ្ជាក់បានបញ្ជាក់ប្រាប់វាដល់ពួកអ្នកថែមទៀត។ ហើយជនណាដែលប្រកាន់ភ្ជាប់នឹងគម្ពីររបស់អល់ឡោះ និងមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានដល់គេនូវការចង្អុលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់