សូរ៉ា 3 · ជូស 4

Ali 'Imran · 3:102

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះនូវការកោតខ្លាចចំពោះទ្រង់ដ៏ពិតប្រាកដ ហើយចូរ ពួកអ្នកកុំស្លាប់ក្រៅពីពួកអ្នកជាអ្នកមូស្លីមឱ្យសោះ។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់អ្នកនូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ការកោតខ្លាច(ដ៏ពិតប្រាកដ)នោះ គឺតាមរយៈការគោរពតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គាប់ប្រើ) និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានហាមឃាត់)។ ហើយចូរអ្នកថ្លែងអំណរគុណចំពោះទ្រង់ទៅលើឧបការគុណទាំងឡាយ(ដែលទ្រង់បានប្រទានដល់ពួកអ្នក) ហើយចូរប្រកាន់ខ្ជាប់នឹងសាសនារបស់ពួកអ្នករហូតដល់អវសាននៃជីវិតរបស់អ្នក ខណៈដែលពួកអ្នកនៅតែស្ថិតនៅលើសាសនាមួយនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់