សូរ៉ា 3 · ជូស 4

Ali 'Imran · 3:103

وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ

ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ (សាសនាអ៊ីស្លាម)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បាន ប្រទានដល់ពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នា(មុនចូល សាសនាអ៊ីស្លាម) ក្រោយមកទ្រង់បានផ្សះផ្សារវាងចិត្ដរបស់ពួក អ្នក ហើយពួកអ្នកក៏ក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)ដោយ សារនៀកម៉ាត់របស់ទ្រង់ ហើយកាលពីមុនពួកអ្នកស្ថិតនៅមាត់ រណ្ដៅនៃភ្លើងនរក ទ្រង់ក៏បានរំដោះពួកអ្នកចេញពីវា។ ដូច្នោះ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងរបស់ទ្រង់ជាច្រើន ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

តាហ្វសៀរ

ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់អ្នកនាំសារ) ហើយសូមពួកអ្នកកុំប្រព្រឹត្តនូវទង្វើទាំងឡាយដែលអាចធ្វើឲ្យពួកអ្នកមានការបែកបាក់គ្នាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នាមុនពេលដែលឥស្លាមបានមកដល់ ដោយពួកអ្នកធ្លាប់កាប់សម្លាប់គ្នា ក្រោមហេតុផលដ៏តូចតាចបំផុត។ ក្រោយមក ទ្រង់បានបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកអ្នកទាំងអស់គ្នាតាមរយៈសាសនាឥស្លាម។ ពេលនោះ ពួកអ្នកក៏បានក្លាយទៅជាបងប្អូននឹងគ្នាក្នុងសាសនា ជាអ្នកដែលមានចិត្តសណ្តោសប្រណីចំពោះគ្នា និងចេះដាស់តឿនក្រើនរំលឹកគ្នារវាងពួកអ្នកដោយការប្រោសប្រទានពីអល់ឡោះ ខណៈដែលមុននេះ ពួកអ្នកស្ទើរតែនឹងចូលឋាននរកទៅហើយ ដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នក។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីភ្លើងនរកតាមរយៈសាសនាឥស្លាម និងបានចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿវិញ។ ហើយដូចដែលអល់ឡោះបានបញ្ជាក់ប្រាប់ពួកអ្នកអំពីរឿងទាំងនេះ ទ្រង់ក៏បានបញ្ជាក់ប្រាប់ពួកអ្នកផងដែរនូវអ្វីដែលអាចកែលម្អស្ថានភាពរបស់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ដើម្បីឲ្យពួកអ្នកទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នឹងវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់