សូរ៉ា 3 · ជូស 4
Ali 'Imran · 3:104
وَلْتَكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ហើយចូរឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នកអំពាវ នាវទៅរកផ្លូវល្អ និងប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់ អ៊ីស្លាម)និងហាមឃាត់គ្នាអំពីប្រការអាក្រក់។ ហើយអ្នកទាំងនោះ គឺជាអ្នកដែលជោគជ័យ។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឲ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលពួកគេអំពាវនាវទៅកាន់រាល់ប្រការល្អទាំងឡាយដែលអល់ឡោះស្រឡាញ់ពេញចិត្ត ហើយពួកគេប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថា វាជាប្រការល្អផងដែរ ព្រមទាំងពួកគេហាមឃាត់គ្នាពីអំពើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ ហើយប្រាជ្ញារបស់គេក៏យល់ឃើញថាអាក្រក់ដែរ។ ហើយបណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាក្រុមដែលទទួលបានជោគជ័យដ៏ពេញលេញ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល