សូរ៉ា 3 · ជូស 4

Ali 'Imran · 3:105

وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِنْ بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ

ហើយចូរពួកអ្នកកុំប្រព្រឹត្ដដូចពួកដែលបានបែកបាក់គ្នា និងខ្វែងយោបល់គ្នាបន្ទាប់ពីភស្ដុតាងយ៉ាងច្បាស់បានមកដល់ពួកគេ ឱ្យសោះ។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

តាហ្វសៀរ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) កុំធ្វើដូចពួកអះលីគីតាបដែលពួកគេបានបែកបាក់គ្នា ដោយបានក្លាយជាបក្សជាពួក និងជាក្រុមផ្សេងៗគ្នា ហើយពួកគេបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ បន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់មកពីអល់ឡោះបានមកដល់ពួកគេហើយនោះឲ្យសោះ។ ហើយពួកដែលត្រូវបានលើកឡើងខាងលើនេះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់