សូរ៉ា 3 · ជូស 4

Ali 'Imran · 3:106

يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُمْ بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ

នៅថ្ងៃ(បរលោក)ដែលមុខអ្នកខ្លះសភ្លឺ និងមុខអ្នកខ្លះ ទៀតខ្មៅងងឹត។ រីឯអ្នកដែលមុខរបស់ពួកគេខ្មៅងងឹតនោះ(មាន គេសួរពួកគេថា) តើពួកអ្នកបានប្រឆាំងបន្ទាប់ពីពួកអ្នកមានជំនឿ ឬ? ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មដោយសារតែការ ប្រឆាំងរបស់ពួកអ្នកចុះ។

តាហ្វសៀរ

ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះនឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោក ខណៈដែលក្រុមអ្នកដែលមានជំនឿ មុខរបស់ពួកគេមានពណ៌សភ្លឺប្រកបដោយភាពសប្បាយរីករាយនិងមានសុភមង្គល ហើយមុខរបស់ពួកគ្មានជំនឿវិញ មានពណ៌ខ្មៅដោយសារតែការទុក្ខព្រួយ និងក្តីទុក្ខសោក។ រីឯពួកដែលមុខរបស់ពួកគេខ្មៅងងឹតនាថ្ងៃបរលោកនោះ មានគេសួរទៅកាន់ពួកគេក្នុងលក្ខណៈស្ដីបន្ទោសថាៈ តើពួកអ្នកប្រឆាំងចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ(ឯកទេពនិយម) និងប្រឆាំងនឹងកិច្ចសន្យារបស់ទ្រង់ដែលបានដាក់លើពួកអ្នកដែល(ហាម)មិនឲ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)អ្វីមួយជាមួយទ្រង់ក្រោយពីពួកអ្នកបានជឿជាក់ និងបានទទួលស្គាល់ទៀតនោះឬ? ដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានត្រៀមសម្រាប់ពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់