សូរ៉ា 3 · ជូស 4
Ali 'Imran · 3:98
قُلْ يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَاللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ហេតុអ្វី បានជាពួកអ្នកប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែល អល់ឡោះជាសាក្សីទៅលើអ្វីដែលពួកអ្នកកំពុងធ្វើនោះ?
តាហ្វសៀរ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីសច្ចភាពពិតរបស់ព្យាការីមូហាំម៉ាត់ ហើយដែលក្នុងចំណោមនោះ ក៏មានអំណះអំណាង និងភស្តុតាងជាច្រើនពីគម្ពីរតាវរ៉ត និងគម្ពីរអិញជីលដែលបានបញ្ជាក់ប្រាប់នោះ? ហើយអល់ឡោះជាអ្នកឃើញបំផុតចំពោះទង្វើរបស់ពួកអ្នក និងជាសាក្សីទៅលើវាផងដែរ ហើយហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល