សូរ៉ា 3 · ជូស 4
Ali 'Imran · 3:97
فِيهِ آيَاتٌ بَيِّنَاتٌ مَقَامُ إِبْرَاهِيمَ ۖ وَمَنْ دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ
នៅទីនោះ មានភស្តតាងដ៏ច្បាស់លាស់ជាច្រើន ដូចជា ម៉ាកមអ៊ីព្រហ៊ីមជាដើម។ ហើយអ្នកណាបានចូលទៅទីនោះគេនឹង មានសុខសន្តិភាព។ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។
តាហ្វសៀរ
នៅក្នុងគេហដ្ឋាន(ពៃទុលឡោះអាល់ហារ៉ម)នោះ មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដែលបញ្ជាក់ពីភាពថ្កុំថ្កើង និងឧត្តមភាពរបស់គាត់ ដូចជាការធ្វើធម្មយាត្រាហាជ្ជី និងទីកន្លែងសម្រាប់ធ្វើធម្មយាត្រាហាជ្ជី។ ហើយក្នុងចំណោមសញ្ញាភស្តុតាងទាំងនោះដែរ គឺម៉ាកមអ៊ីព្រហ៊ីម ជាដុំថ្មដែលព្យាការីអ៊ីព្រហ៊ីមបានឈរនៅលើវានៅពេលដែលគាត់មានបំណងលើកជញ្ជាំងកាក់ហ្ពះ។ ហើយក្នុងចំណោមសញ្ញាភស្តុតាងទាំងនោះផងដែរនោះ គឺជនណាហើយដែលបានចូលទៅទីនោះ ភាពភ័យខ្លាចនឹងបាត់បង់ពីរូបគេ ហើយគេក៏នឹងមិនទទួលរងនូវការបៀតបៀនអ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឲ្យធ្វើធម្មយាត្រាហាជ្ជីនៅឯគេហដ្ឋាន(ពៃទុលឡោះអាល់ហារ៉ម)នេះចំពោះជនណាក្នុងចំណោមពួកគេដែលមានសមត្ថភាពនិងលទ្ធភាពអាចទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនឹងកាតព្វកិច្ចហាជ្ជីនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីអ្នកប្រឆាំងរូបនេះនោះឡើយ ហើយទ្រង់ក៏មិនត្រូវការអ្វីមូយពីពិភពទាំងអស់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល