សូរ៉ា 3 · ជូស 4
Ali 'Imran · 3:96
إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِلْعَالَمِينَ
ពិតប្រាកដណាស់ ផ្ទះ(ទីកន្លែងគោរពសក្ការៈ)ដំបូងបង្អស់ ដែលគេបានដាក់សម្រាប់មនុស្សលោកនោះគឺនៅឯម៉ាក្កះដែលពោរ ពេញទៅដោយពរជ័យនិងជាការចង្អុលបង្ហាញសម្រាប់មនុស្សលោក ទាំងអស់។
តាហ្វសៀរ
ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវបានសាងសង់ឡើងនៅលើផែនដីសម្រាប់មនុស្សលោកទាំងអស់ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់នោះ គឺគេហដ្ឋានរបស់អល់ឡោះដ៏ពិសិដ្ឋ(ពៃទុលឡោះអាល់ហារ៉ម)ដែលស្ថិតនៅទីក្រុងម៉ាក្កះ ហើយវាគឺជាគេហដ្ឋានដែលពោរពេញទៅដោយពរជ័យ និងផ្ដល់ផលប្រយោជន៍ជាច្រើនទាំងផ្នែកលោកិយនិងផ្នែកសាសនា។ ហើយនៅក្នុងវា នោះដែរ គឺជាការចង្អុលបង្ហាញដល់ពិភពលោកទាំងមូលផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល