សូរ៉ា 3 · ជូស 4

Ali 'Imran · 3:95

قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះបានមានបន្ទូល ពិត។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹម ត្រូវចុះ។ ហើយគេពុំមែនជាអ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិក ឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ អ្វីដែលអល់ឡោះបានប្រាប់អំពីរឿងរ៉ាវរបស់ព្យាការីយ៉ាក់កូប និងរាល់អ្វីដែលទ្រង់បានបញ្ចុះមក ព្រមទាំងបណ្តាច្បាប់ទាំងឡាយនោះ គឺអល់ឡោះបានមានបន្ទូលពិត។ ហេតុនេះ ចូរពួកអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមចុះ។ ពិតប្រាកដណាស់ រូបគាត់គឺជាអ្នកដែលងាកចេញពីសាសនាទាំងឡាយមករកសាសនាឥស្លាម ហើយគាត់មិនប្រព្រឹត្តអំពើស្ហ៊ីរិកចំពោះអ្នកផ្សេងជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់