សូរ៉ា 3 · ជូស 4

Ali 'Imran · 3:94

فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِنْ بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ

ហើយអ្នកណាដែលប្រឌិតរឿងកុហកប្រឆាំងនឹង អល់ឡោះបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។

តាហ្វសៀរ

ហើយជនណាដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់បន្ទាប់ពីភស្តុតាងច្បាស់លាស់បានបង្ហាញថា ពិតណាស់អ្វី(ចំណីអាហារ)ដែលព្យាការីយ៉ាក់កូបបានហាមឃាត់នោះ គឺគ្រាន់តែជាការហាមឃាត់ទៅលើខ្លួនរបស់គាត់ផ្ទាល់ប៉ុណ្ណោះ ពុំមែនជាការហាមឃាត់មកពីអល់ឡោះជាម្ចាស់ទេនោះ ពួកទាំងនោះ គឺជាពួកដែលបំពានទៅលើខ្លួនឯងដោយបោះបង់នូវសេចក្តីពិតបន្ទាប់ពីភស្តុតាងត្រូវបានលាតត្រដាងដល់ពួកគេហើយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់