សូរ៉ា 3 · ជូស 3
Ali 'Imran · 3:91
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَنْ يُقْبَلَ مِنْ أَحَدِهِمْ مِلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُمْ مِنْ نَاصِرِينَ
ពិតប្រាកដណាស់ ពួកដែលប្រឆាំងហើយបានស្លាប់ក្នុងភាព ជាអ្នកប្រឆាំងនោះ បើមានមាសប្រាក់ពេញផែនដី ក៏គេមិនទទួល យកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ ទោះបីគេយកវាមកលោះ (ឱ្យរួចផុតពីទារុណកម្ម)ក៏ដោយ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏សែនឈឺចាប់ ហើយពួកគេគ្មានអ្នកណាជួយឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ហើយគេយកវាទាំងអស់មកលោះខ្លួនគេឱ្យរួចផុតពីភ្លើងនរកក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេពុំមានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មនាថ្ងៃបរលោកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល