សូរ៉ា 3 · ជូស 3

Ali 'Imran · 3:92

لَنْ تَنَالُوا الْبِرَّ حَتَّىٰ تُنْفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ

ពួកអ្នកនឹងមិនអាចទទួលបានផលល្អឡើយ លុះត្រាតែ ពួកអ្នកបរិច្ចាគមួយចំនួននូវអ្វីដែលពួកអ្នកស្រឡាញ់ ហើយអ្វី ក៏ដោយដែលពួកអ្នកបរិច្ចាគនោះ ពិតប្រាកដណាស់អល់ឡោះ ដឹងបំផុតចំពោះវា។

តាហ្វសៀរ

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ទៅដល់ផលបុណ្យនៃមនុស្សល្អ និងឋានៈរបស់ពួកគេនោះឡើយ លុះត្រាតែពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនដែលពួកអ្នកស្រឡាញ់ទៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគនោះ ទោះតិចក្តី ច្រើនក្តី ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះការនៀត(ការប៉ង)របស់ពួកអ្នក និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេ(ដែលគេបានសាង)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់