សូរ៉ា 3 · ជូស 3
Ali 'Imran · 3:90
إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَنْ تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងក្រោយពីពួកគេ មានជំនឿរួច បន្ទាប់មកពួកគេនៅតែបន្ថែមការប្រឆាំងទៀត អល់ឡោះនឹងមិនទទួលយកការសារភាពទោសកំហុសរបស់ពួកគេ ឡើយ។ ហើយពួកទាំងនោះគឺជាពួកដែលវងេ្វង។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្រោយពីការមានជំនឿរបស់ពួកគេ ហើយពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ រហូតដល់ពួកគេបានឃើញសេចក្តីស្លាប់ផ្ទាល់នឹងភ្នែកនោះ គេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយនៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ(ហៀបនឹងស្លាប់)ហើយនោះ ព្រោះថា វាហួសពេលហើយ។ ហើយពួកទាំងនោះ គឺជាពួកដែលវង្វេងចេញពីមាគ៌ាត្រឹមត្រូវដែលនាំទៅរកអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល