សូរ៉ា 3 · ជូស 3
Ali 'Imran · 3:80
وَلَا يَأْمُرَكُمْ أَنْ تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ۗ أَيَأْمُرُكُمْ بِالْكُفْرِ بَعْدَ إِذْ أَنْتُمْ مُسْلِمُونَ
ហើយគេក៏មិនគប្បីប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងណាពីធ្វើជាម្ចាស់ដែរ។ តើសមទេគេប្រើពួកអ្នកឱ្យប្រឆាំងនឹង អល់ឡោះបន្ទាប់ពីពួកអ្នកក្លាយជាអ្នកមូស្លីមហើយនោះ។
តាហ្វសៀរ
ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់(ទេវតា) និងបណ្តាព្យាការីទាំងឡាយធ្វើជាម្ចាស់ ដោយពួកអ្នកគោរពសក្ការៈចំពោះពួកគេក្រៅពីអល់ឡោះនោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកគោរពតាមទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល