សូរ៉ា 3 · ជូស 3
Ali 'Imran · 3:81
وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُمْ مِنْ كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُصَدِّقٌ لِمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنْصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُمْ مِنَ الشَّاهِدِينَ
ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយកកិច្ច សន្យាពីបណ្ដាណាពីថាៈ ពិតប្រាកដណាស់ អ្វីដែលយើងបានផ្តល់ឱ្យ ពួកអ្នកនូវគម្ពីរនិងភាពឈ្លាសវៃ បន្ទាប់មកអ្នកនាំសារបានមកដល់ ពួកអ្នក ដើម្បីបញ្ជាក់អំពីអ្វីដែលមាននៅជាមួយពួកអ្នក គឺពួកអ្នក ត្រូវតែជឿជាក់នឹងគេនិងជួយគាំទ្រគេ។ អល់ឡោះបានមានបន្ទូល ថាៈ តើពួកអ្នកព្រមទទួលនិងយកកិច្ចសន្យារបស់យើងទៅលើរឿង នោះដែរឬទេ? ពួកគេឆ្លើយថាៈ ពួកយើងព្រមទទួលហើយ។ ទ្រង់ បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សី(លើរឿងនេះ)ចុះ ហើយ យើងក៏ធ្វើសាក្សីជាមួយពួកអ្នកដែរ។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះបានយកកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ពីបណ្ដាព្យាការីទាំងឡាយ ដោយទ្រង់មានបន្ទូលទៅកាន់ពួកគេថាៈ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរដែលយើងបានបញ្ចុះវាទៅឲ្យពួកអ្នក ហើយនិងភាពឈ្លាសវៃដែលយើងបានបង្រៀនដល់ពួកអ្នក ហើយម្នាក់ៗក្នុងចំណោមពួកអ្នកបានឈានទៅដល់ឋានៈដ៏ខ្ពង់ខ្ពស់ បន្ទាប់មក អ្នកនាំសារមួយរូបអំពីយើង(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ទៅលើគម្ពីរ និងភាពឈ្លាសវៃដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែជឿនូវអ្វីដែលគេបាននាំមក ហើយនិងជួយគាំទ្រនិងដើរតាមគេដែរ។ ដូចនេះ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេ(បណ្តាព្យាការី)បានឆ្លើយថាៈ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សីលើខ្លួនឯង និងទៅលើប្រជាជាតិរបស់ពួកអ្នកចុះ យើងក៏ជាអ្នកធ្វើសាក្សីទៅលើពួកអ្នក និងប្រជាជាតិរបស់ពួកអ្នកជាមួយនឹងពួកអ្នកដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល