សូរ៉ា 3 · ជូស 3

Ali 'Imran · 3:79

مَا كَانَ لِبَشَرٍ أَنْ يُؤْتِيَهُ اللَّهُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا عِبَادًا لِي مِنْ دُونِ اللَّهِ وَلَٰكِنْ كُونُوا رَبَّانِيِّينَ بِمَا كُنْتُمْ تُعَلِّمُونَ الْكِتَابَ وَبِمَا كُنْتُمْ تَدْرُسُونَ

មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវ គម្ពីរ និងភាពឈ្លាសវៃ និងការចាត់តាំងជាណាពី រួចគេពោលទៅ កាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមក ចំពោះខ្ញុំផេ្សងពីអល់ឡោះ។ តែ(ពួកគេត្រូវនិយាយថា) ចូរពួក អ្នកតាំងខ្លួនជារ៉ប់ហ្ពានី ឱ្យសមនឹងអ្វីដែលពួកអ្នកបានបង្រៀនគម្ពីរ (ដល់មនុស្សលោក)និងអ្វីដែលពួកអ្នកបានរៀនសូត្រកន្លងមក។

តាហ្វសៀរ

មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរដែលទ្រង់បានបញ្ចុះទៅកាន់គេ ហើយទ្រង់ក៏បានប្រទានឲ្យគេនូវចំណេះដឹង និងការយល់ដឹង ហើយទ្រង់បានជ្រើសរើសរូបគេធ្វើជាព្យាការី រួចមក គេនិយាយទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយទៅកាន់ពួកគេ(មនុស្សលោក)ថាៈ ចូរពួកអ្នកតាំងខ្លួនជាចេះដឹងជ្រៅជ្រះ និងកោតខ្លាចដោយស្មោះត្រង់ចំពោះអល់ឡោះ ហើយអប់រំមនុស្ស និងដោះស្រាយនូវកិច្ចការរបស់ពួកគេ តាមរយៈការបង្រៀនរបស់ពួកអ្នកដល់មនុស្សនូវគម្ពីរដែលគេបានបញ្ចុះមក និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រអំពីវា ទាំងការទន្ទេញ និងការយល់ដឹងកន្លងមក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់