សូរ៉ា 3 · ជូស 3
Ali 'Imran · 3:78
وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُونَ أَلْسِنَتَهُمْ بِالْكِتَابِ لِتَحْسَبُوهُ مِنَ الْكِتَابِ وَمَا هُوَ مِنَ الْكِتَابِ وَيَقُولُونَ هُوَ مِنْ عِنْدِ اللَّهِ وَمَا هُوَ مِنْ عِنْدِ اللَّهِ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
ហើយពិតប្រាកដណាស់នៅក្នុងចំណោមពួកគេ(អះលី គីតាប)គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេក្នុងការ សូត្រគម្ពីរ(តាវរ៉ត)ដើម្បីឱ្យពួកអ្នកស្មានថា វាជាផ្នែកមួយនៃគម្ពីរ តែតាមពិតវាមិនមែនជាផ្នែកមួយនៃគម្ពីរឡើយ។ ហើយពួកគេ និយាយថាៈវាមកពីអល់ឡោះ តែតាមការពិតវាមិនមែនមកពី អល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ
តាហ្វសៀរ
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយូដា គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេដោយរំលឹកនូវអ្វីដែលមិនមាននៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានបញ្ចុះមក ដើម្បីឱ្យពួកអ្នកគិតស្មានថា ពិតណាស់ ពួកគេកំពុងតែសូត្រគម្ពីរ។ តែតាមពិត វា(អ្វីដែលពួកគេសូត្រនោះ)មិនមែនជាផ្នែកមួយនៃគម្ពីរតាវរ៉តឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះប៉ុណ្ណោះ ហើយពួកគេនិយាយថាៈ អ្វីដែលពួកយើងកំពុងសូត្រនេះ គឺមកពីអល់ឡោះ តែតាមការពិត វាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើអល់ឡោះ ខណៈដែលពួកគេដឹងថា នោះគឺជាការកុហករបស់ពួកគេចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល