សូរ៉ា 3 · ជូស 3
Ali 'Imran · 3:77
إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មាន ផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះ នឹងមិននិយាយរកពួកគេ និងមិនមើលពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹង ទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឱ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឱ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អាតពួកគេពីភាពកខ្វក់ បាបកម្មហើយនិងការប្រឆាំងនោះដែរ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឲ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល