សូរ៉ា 3 · ជូស 3

Ali 'Imran · 3:76

بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ

ការពិតមិនមែនដូច្នោះទេ អ្នកណាដែលគោរពតាមការ សន្យារបស់គេ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

តាហ្វសៀរ

រឿងនោះមិនមែនដូចអ្វីដែលពួកគេបានអះអាងនោះទេ ផ្ទុយទៅវិញ ពួកគេនឹងទទួលទោសពៃរ៍(ពីអល់ឡោះ)។ ក៏ប៉ុន្តែ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់គេជាមួយនឹងអល់ឡោះ ដូចជាការមានជំនឿនឹងទ្រង់និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពេញនូវកិច្ចសន្យារបស់ពួកគេជាមួយមនុស្សលោក ដោយគេបំពេញនូវសេចក្តីទុកចិត្ត(របស់អ្នកដទៃ) ព្រមទាំងគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាច ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើនោះនូវការតបស្នងដ៏ប្រពៃបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់