សូរ៉ា 3 · ជូស 3

Ali 'Imran · 3:75

۞ وَمِنْ أَهْلِ الْكِتَابِ مَنْ إِنْ تَأْمَنْهُ بِقِنْطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُمْ مَنْ إِنْ تَأْمَنْهُ بِدِينَارٍ لَا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ

ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះប្រសិនបើ អ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យ អ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយ ផ្ញើតែមួយឌីណើរក៏ដោយ គេនឹងមិនប្រគល់ឱ្យអ្នកវិញឡើយ ទាល់ តែអ្នកព្យាយាមទារវិញដោយញឹកញាប់។ នោះគឺដោយសារតែពួក គេនិយាយថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងចំពោះពួកដែល មិនចេះអក្សរឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ។

តាហ្វសៀរ

ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទារវិញញឹកញាប់ ដដែលៗ(ទើបគេព្រមប្រគល់ឲ្យ)។ នោះគឺដោយសារតែពាក្យសម្តី និងការគិតស្មានដែលមិនត្រឹមត្រូវរបស់ពួកគេថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការស៊ីទ្រព្យសម្បត្តិរបស់ពួកអារ៉ាប់ដែលជាអនក្ខរជននោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតវាដល់ពួកយើង។ ពួកគេនិយាយកុហកបែបនេះ ខណៈដែលពួកគេដឹងថា វាជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះហើយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់