សូរ៉ា 3 · ជូស 3
Ali 'Imran · 3:72
وَقَالَتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنْزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
ហើយមួយក្រុមអំពីអះលីគីតាបបាននិយាយថាៈ ចូរពួក អ្នកជឿតាមអ្វីដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿ(ជំនាន់ មូហាំម៉ាត់)នៅពេលព្រឹក ហើយត្រូវបដិសេធនៅពេលល្ងាច ដើម្បី ឱ្យអ្នកទាំងនោះ(អ្នកមានជំនឿ)ត្រឡប់ទៅរកសាសនារបស់ ពួកគេ(អះលីគីតាប)។
តាហ្វសៀរ
ហើយមានមួយក្រុមក្នុងចំណោមអ្នកចេះដឹងនៃពួកយូដាបាននិយាយថាៈ ចូរពួកអ្នកមានជំនឿចំពោះគម្ពីរគួរអានដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងមានការសង្ស័យចំពោះសាសនារបស់ពួកគេ ដោយសារតែការបដិសេធរបស់ពួកអ្នកចំពោះវា(គម្ពីរគួរអាន)បន្ទាប់ពីពួកអ្នកមានជំនឿ ហើយពួកគេនឹងងាកចេញពីសាសនារបស់ពួកគេវិញ ដោយពួកគេពោលថាៈ ពួកគេ(ពួកយូដា) គឺមានការយល់ដឹងពីបណ្តាគម្ពីររបស់អល់ឡោះជាងពួកយើង ហើយពិតណាស់ ពួកគេក៏បានចាកចេញពីសាសនានេះវិញដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល