សូរ៉ា 3 · ជូស 3
Ali 'Imran · 3:71
يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنْتُمْ تَعْلَمُونَ
ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការ ពិតនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែល ពួកអ្នកដឹងហើយនោះ?
តាហ្វសៀរ
ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតដែលគេបានគេបញ្ចុះនៅក្នុងបណ្តាគម្ពីររបស់ពួកអ្នកនឹងប្រការមិនពិតដែលពួកអ្នកមាន ហើយពួកអ្នកលាក់បាំងការពិតនិងការចង្អុលបង្ហាញដែលមាននៅក្នុងបណ្តាគម្ពីរ ដែលក្នុងចំណោមនោះ គឺ(ភស្តុតាងបញ្ជាក់ពី)ភាពជាព្យាការីដ៏ពិតប្រាកដរបស់ព្យាការីមូហាំម៉ាត់ ខណៈដែលពួកអ្នកបានដឹងអំពីការពិត និងការចង្អុលបង្ហាញហើយនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល