សូរ៉ា 3 · ជូស 3
Ali 'Imran · 3:73
وَلَا تُؤْمِنُوا إِلَّا لِمَنْ تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَنْ يُؤْتَىٰ أَحَدٌ مِثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِنْدَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ហើយពួកគេមិនត្រូវជឿលើនរណាម្នាក់ឡើយ លើក លែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ (ដ៏ត្រឹមត្រូវ)នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកនោះនិយាយទៀតថាៈ មិនត្រូវជឿថា)មាននរណាម្នាក់ត្រូវ គេផ្ដល់ឱ្យដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកគេអាចយកឈ្នះ ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នកបាននោះឡើយ។ ចូរអ្នក ពោលថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះគឺនៅក្នុង កណ្ដាប់ដៃរបស់អល់ឡោះ ទ្រង់នឹងប្រទានឱ្យអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។
តាហ្វសៀរ
ហើយពួកគេ(ពួកយូដា)បាននិយាយទៀតថាៈចូរពួកអ្នកកុំជឿជាក់(មានជំនឿ)លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈពិតប្រាកដណាស់ ការចង្អុលបង្ហាញទៅរកសេចក្តីពិតនោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ មិនមែនស្ថិតនៅលើការប្រឆាំង និងការចចេសរឹងរូសរបស់ពួកអ្នកនោះទេ។(ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់នូវប្រការដែលល្អប្រសើរដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេអាចយកឈ្នះពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកទទួលស្គាល់នូវអ្វីដែលគេបានបញ្ចុះទៅលើពួកគេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះ ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណាដែលស័ក្ដិសមនឹងទទួលបានវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល