សូរ៉ា 3 · ជូស 3

Ali 'Imran · 3:7

هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ ۖ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ ۗ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ ۗ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ

អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក (មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់ វា នោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែល មានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេ មានភាពលំអៀងទៅរកការវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាព មិនច្បាស់លាស់ ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យ ខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅ ពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះ ដឹង(សាសនា)ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវា(គម្ពីរគួរ- អាន)ហើយ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួក បញ្ញាជនប៉ុណ្ណោះ។

តាហ្វសៀរ

ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ដោយគ្មានការសង្ស័យនៅក្នុងវាឡើយ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយវាក្យខណ្ឌភាគច្រើននៃគម្ពីរគួរអាន គឺជាវាក្យខណ្ឌដែលច្បាស់លាស់(បែបនេះ) ដែលជាវាក្យខណ្ឌយោង(ឯកសារយោង)នៅពេលដែលមានការខ្វែងយោបល់គ្នា។ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌដែលមានអត្ថន័យច្រើន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ័ន្តច្រឡំអំពីអត្ថន័យរបស់វា។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងចេញពីការពិតនោះ គឺពួកគេបោះបង់ចោលវាក្យខណ្ឌដែលមានភាពច្បាស់លាស់ទាំងនោះ ហើយប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញ។ ពួកគេធ្វើដូច្នោះ ក្នុងគោលបំណងបំផុសនូវភាពមន្ទិលសង្ស័យនិងធ្វើឲ្យមនុស្សលោកវង្វេង និងដើម្បីឲ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេដែលស្របទៅនឹងមាគ៌ាដែលមិនត្រឹមត្រូវរបស់ពូកគេនោះ។ ហើយគ្មាននរណាដែលដឹងពីអត្ថន័យពិតរបស់បណ្តាវាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនេះ និងលទ្ធផលចុងក្រោយនៃការបកស្រាយអត្ថន័យវាក្យខណ្ឌទាំងនេះ ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនា ពួកគេនិយាយថាៈ ពួកយើងមានជំនឿចំពោះគម្ពីរគួរអានទាំងមូល ពីព្រោះ(វាក្យខណ្ឌដែលមានក្នុង)គម្ពីរនេះ គឺសុទ្ធតែមកពីម្ចាស់របស់ពួកយើង ហើយពួកគេ(អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងសាសនា)បកស្រាយវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅតាមអ្វីដែលគេបានវិនិច្ឆ័យរួច។ ហើយការក្រើនរំលឹក និងការទូន្មាន គឺគ្មានប្រយោជន៍ឡើយ លើកលែងតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់