សូរ៉ា 3 · ជូស 3

Our Lord, do not let our hearts deviate · Ali 'Imran 3:8

رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِنْ لَدُنْكَ رَحْمَةً ۚ إِنَّكَ أَنْتَ الْوَهَّابُ

ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំបង្វែរចិត្ដរបស់ ពួកយើង ក្រោយពេលដែលទ្រង់បានចង្អុលបង្ហាញដល់ពួកយើង ហើយនោះ។ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវការ អាណិតស្រឡាញ់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នក ប្រទានដ៏លើសលប់។

តាហ្វសៀរ

ហើយបណ្តាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនាទាំងនោះ ពួកគេបានបួងសួងថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួកយើងពីសេចក្តីពិត ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះអ្វី ហើយសូមទ្រង់ធ្វើឲ្យពួកយើងចាកផុតអំពីក្រុមដែលលម្អៀងដែលងាកចេញពីសេចក្តីពិតផង។ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវក្តីមេត្តាករុណាដ៏ទូលំទូលាយអំពីទ្រង់ដែលចង្អុលបង្ហាញដួងចិត្តរបស់ពួកយើង និងការពារពួកយើងអំពីភាពវង្វេងផងចុះ។ ហើយសូមទ្រង់ការពារពួកយើងអំពីភាពវង្វេងផង។ ពិតប្រាកដណាស់ (ឱម្ចាស់របស់យើង) ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏ច្រើនលើសលប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់