សូរ៉ា 3 · ជូស 3
Ali 'Imran · 3:6
هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកអ្នកមានរូបរាងក្នុងផ្ទៃ ម្ដាយដូចដែលទ្រង់មានចេតនា។ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិ-បណ្ឌិតឡើយ។
តាហ្វសៀរ
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតពួកអ្នកក្នុងរូបភាពជាច្រើនខុសៗនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដែលទ្រង់មានចេតនា ដូចជាភេទប្រុសឬភេទស្រី ល្អឬអាក្រក់ សឬខ្មៅជាដើម។ គ្មានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយយ។ ទ្រង់មហាខ្លាំងពូកែ ដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល