សូរ៉ា 3 · ជូស 3
Ali 'Imran · 3:61
فَمَنْ حَاجَّكَ فِيهِ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنْفُسَنَا وَأَنْفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَلْ لَعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
ហើយអ្នកណាដែលបានជជែកដេញដោលអ្នកអំពីរឿង នោះ(រឿងរបស់អ៊ីសា)ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយ នោះ ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ. យើងនឹងហៅកូន ចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក និងភរិយារបស់ពួកយើង និងភរិយារបស់ពួកអ្នក និងខ្លួនពួកយើងនិងខ្លួនពួកអ្នក បន្ទាប់មក ពួកយើងនឹងអង្វរសុំ(អល់ឡោះ)ឱ្យការដាក់បណ្ដាសារបស អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។
តាហ្វសៀរ
ហេតុនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងចំណោមពួកណាសរ៉នី(ពួកគ្រឹស្ទាន)នៃតំបន់ណាច់រ៉ន អំពីរឿងរ៉ាវរបស់ព្យាការីអ៊ីសា ដោយអះអាងថា រូបគាត់មិនមែនជាខ្ញុំបម្រើរបស់អល់ឡោះ ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវអំពីរឿងនោះបានមកដល់អ្នកហើយនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក ហើយពួកយើងនឹងជួបជុំគ្នាទាំងអស់។ បន្ទាប់មក ពួកយើងនឹងអង្វរករបួងសួងទៅកាន់អល់ឡោះជាម្ចាស់ឱ្យដាក់បណ្ដាសារបស់ទ្រង់ទៅលើពួកដែលភូតកុហកក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល