សូរ៉ា 3 · ជូស 3
Ali 'Imran · 3:60
الْحَقُّ مِنْ رَبِّكَ فَلَا تَكُنْ مِنَ الْمُمْتَرِينَ
នេះជាការពិតមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកកុំក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលសង្ស័យ។
តាហ្វសៀរ
សេចក្តីពិតដែលគ្មានការសង្ស័យនៅក្នុងវាក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) វាគឺការពិតដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ចុះមកកាន់អ្នក។ ដូចេ្នះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានភាពមន្ទិលសង្ស័យឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវមានភាពនឹងនរនៅលើសេចក្តីពិតដែលអ្នកកំពុងតែស្ថិតនៅលើវានេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល