សូរ៉ា 3 · ជូស 3

Ali 'Imran · 3:59

إِنَّ مَثَلَ عِيسَىٰ عِنْدَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِنْ تُرَابٍ ثُمَّ قَالَ لَهُ كُنْ فَيَكُونُ

ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)អ៊ីសា សម្រាប់អល់ឡោះដូចជា(ការបង្កើត)អាដាំដែរ គឺទ្រង់បានបង្កើត គាត់ពីដី បន្ទាប់មកទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

តាហ្វសៀរ

ពិតប្រាកដណាស់ ការប្រៀបធៀបការបងើ្កតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ចំពោះអល់ឡោះនោះ គឺប្រៀបដូចជាជាការដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំ(អាដាម)អំពីដីដោយគ្មានឪពុកម្តាយដូច្នោះដែរ។ តាមពិត ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់គាត់ថាៈ “ចូរឯងកើតជាមនុស្សចុះ”។ ពេលនោះ គាត់(អាហ្ទាំ)ក៏កើតឡើងភ្លាមដូចអ្វីដែលទ្រង់មានចេតនា។ ដូចនេះ តើពួកគេអះអាងថា ពិតណាស់ រូបគាត់(ព្យាការីអ៊ីសាឬយេស៊ូគ្រឹស្ត) គឺជាព្រះជាម្ចាស់ដោយហេតុផលថា រូបគាត់ត្រូវបានគេបង្កើតមកដោយគ្មានឪពុកយ៉ាងដូចម្តេច ទាំងដែលពួកគេបានទទួលស្គាល់ថា ពិតណាស់ ព្យាការីអាហ្ទាំ(អាដាម)គឺជាមនុស្សលោក ខណៈដែលគាត់ត្រូវបានគេបង្កើតដោយគ្មានឪពុកម្តាយដែរនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់