សូរ៉ា 3 · ជូស 3

Ali 'Imran · 3:62

إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ

ពិតប្រាកដណាស់ នេះគឺជារឿងពិត។ ហើយគ្មានម្ចាស់ ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត ។

តាហ្វសៀរ

ពិតប្រាកដណាស់ រឿងរ៉ាវរបស់ព្យាការីអ៊ីសាដែលយើងបានរំលឹកប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាដំណឹងពិតដែលគ្មានការភូតកុហកនិងការសង្ស័យក្នុងវានោះទេ។ ហើយគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះតែមួយគត់ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំងពូកែបំផុតចំពោះអំណាចរបស់ទ្រង់ មហាគតិបណ្ឌិតក្នុងការគ្រប់គ្រង ការដាក់បទបញ្ជា និងការបង្កើតរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់