សូរ៉ា 3 · ជូស 3

Ali 'Imran · 3:55

إِذْ قَالَ اللَّهُ يَا عِيسَىٰ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ الَّذِينَ كَفَرُوا وَجَاعِلُ الَّذِينَ اتَّبَعُوكَ فَوْقَ الَّذِينَ كَفَرُوا إِلَىٰ يَوْمِ الْقِيَامَةِ ۖ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ

(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសា. ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពី ពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងវិញ។ ហើយយើង នឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។

តាហ្វសៀរ

ហើយឧបាយកលរបស់អល់ឡោះចំពោះពួកគេ(ផងដែរ)នោះ គឺនៅពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ថាៈ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី ទាំងដែលអ្នកមិនទាន់ស្លាប់ ហើយយើងជាអ្នកដែលបានលើកខ្លួនប្រាណរបស់អ្នក និងព្រលឹង(វិញ្ញាណ)របស់អ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតខ្លួនអ្នកពីភាពកខ្វក់ដែលពួកគេបានប្រឆាំងនឹងអ្នក និងបញ្ចៀសរូបអ្នកឲ្យឆ្ងាយពីពួកគេ។ ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកដែលស្ថិតនៅលើសាសនាត្រឹមត្រូវ(ក្នុងចំណោមនោះ ការមានជំនឿចំពោះព្យាការីមូហាំម៉ាត់)ឲ្យមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងនឹងអ្នករហូតដល់ថ្ងៃបរលោក តាមរយៈបណ្ដាភស្តុតាងនិងភាពខ្លាំងក្លា។ ក្រោយមក ពួកអ្នកនឹងវិលត្រឡប់មកកាន់យើង(អល់ឡោះ)តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងកាត់សេចក្ដីរវាងពួកអ្នកដោយភាពយុត្តិធម៌បំផុតនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុងរឿងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់