សូរ៉ា 3 · ជូស 3

Ali 'Imran · 3:54

وَمَكَرُوا وَمَكَرَ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ

ហើយពួកគេបានប្រើឧបាយកល ហើយអល់ឡោះក៏បាន ប្រើឧបាយកលតបវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរ បំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។

តាហ្វសៀរ

ហើយពួកដែលប្រឆាំងក្នុងចំណោមអម្បូរអ៊ីស្រាអែលបានប្រើឧបាយកល ដោយពួកគេព្យាយាមសម្លាប់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)។ ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ ដោយទ្រង់បានបោះបង់ពួកគេឲ្យស្ថិតនៅក្នុងភាពវង្វេង ហើយទ្រង់ក៏បានធ្វើឲ្យបុរសម្នាក់ទៀតមានរូបរាង មុខមាត់ដូចទៅនឹងព្យាការីអ៊ីសា(យស៊ូគ្រឹស្ត)។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ ពីព្រោះគ្មានឧបាយកលនៃសត្រូវរបស់ទ្រង់ណាមួយដែលខ្លាំងជាងឧបាយកលរបស់ទ្រង់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់