សូរ៉ា 3 · ជូស 3

Ali 'Imran · 3:56

فَأَمَّا الَّذِينَ كَفَرُوا فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ

រីឯពួកដែលប្រឆាំង យើងនឹងធ្វើទារុណកម្មពួកគេនូវ ទារុណកម្មដ៏ធ្ងន់ធ្ងរទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។

តាហ្វសៀរ

រីឯពួកដែលប្រឆាំងនឹងអ្នក និងប្រឆាំងជាមួយសេចក្តីពិតដែលអ្នកបាននាំទៅកាន់ពួកគេនោះ ពិតប្រាកដណាស់ យើងនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងលោកិយ ដោយការសម្លាប់ ការចាប់ជាឈ្លើយសឹក ភាពអាម៉ាស់ និងប្រការផ្សេងទៀត និងនៅថ្ងៃបរលោក ពួកគេនឹងទទូលនូវទណ្ឌកម្មនៃភ្លើងនរក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលអាចជួយការពារពួកគេពីទណ្ឌកម្មបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់