សូរ៉ា 3 · ជូស 3

Ali 'Imran · 3:40

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَقَدْ بَلَغَنِيَ الْكِبَرُ وَامْرَأَتِي عَاقِرٌ ۖ قَالَ كَذَٰلِكَ اللَّهُ يَفْعَلُ مَا يَشَاءُ

ហ្សាការីយ៉ាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមាន កូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំជាស្រី្ដ អារនោះ? អល់ឡោះបានមានបន្ទូលថាៈ អល់ឡោះធ្វើអ្វីតាមតែ ទ្រង់មានចេតនាដូច្នោះហើយ។

តាហ្វសៀរ

នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយដល់ហ្សាការីយ៉ាអំពីកូនប្រុសម្នាក់ឈ្មោះយ៉ះយ៉ានោះ គាត់ក៏បាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារដែលមិនអាចមានកូនបាននោះផងនោះ? អល់ឡោះបានឆ្លើយតបទៅកាន់គាត់វិញដោយបន្ទូលរបស់ទ្រង់ថាៈ ការបង្កើតយ៉ះយ៉ាក្នុងពេលដែលអ្នកមានវ័យចំណាស់ទៅហើយ ព្រមទាំងប្រពន្ធរបស់អ្នកជាស្ត្រីអារទៀតនោះ គឺប្រៀបដូចជាការបង្កើតរបស់អល់ឡោះចំពោះអ្វីដែលទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់ធ្វើអ្វីមួយតាមដែលទ្រង់មានចេតនាដោយគតិបណ្ឌិតនិងចំណេះដឹងរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់