សូរ៉ា 3 · ជូស 3

Ali 'Imran · 3:39

فَنَادَتْهُ الْمَلَائِكَةُ وَهُوَ قَائِمٌ يُصَلِّي فِي الْمِحْرَابِ أَنَّ اللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًا بِكَلِمَةٍ مِنَ اللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِنَ الصَّالِحِينَ

ហើយម៉ាឡាអ៊ីកាត់ក៏បានហៅគេ(ហ្សាការីយ៉ា) ខណៈ ដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈថាៈ ពិត ប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នកឱ្យមានកូន ឈ្មោះយ៉ះយ៉ា ដើម្បីបញ្ជាក់នូវបន្ទូលពិតរបស់អល់ឡោះ(ក្នុងការ បង្កើតអ៊ីសា)ជាអ្នកដឹកនាំ និងជាអ្នកថែរក្សាខ្លួនប្រាណពីការរួមរ័ក ជាមួយស្ដ្រី និងជាណាពីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

តាហ្វសៀរ

ហើយម៉ាឡាអ៊ីកាត់(ទេវតា)ក៏បានហៅគាត់(ព្យាការីហ្សាការីយ៉ា) ខណៈដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈរបស់គាត់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា។ ក្នុងចំណោមលក្ខណៈសម្បត្តិរបស់គេនោះ គឺគេនឹងក្លាយជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះក្នុងការបង្កើតព្យាការីអ៊ីសា កូន ម៉ារយ៉ាំ (ពីព្រោះ អ៊ីសា ត្រូវបានគេបង្កើតតាមរយៈបន្ទូលមកពីអល់ឡោះជាពិសេស) ហើយក្មេងនេះ(យ៉ះយ៉ា) នឹងក្លាយទៅជាមេដឹកនាំទៅលើក្រុមរបស់គេទាំងចំណេះដឹង និងការគោរពសក្ការៈ ជាអ្នកដែលហាមឃាត់ខ្លួនរបស់គេអំពីចំណង់តណ្ហាផ្សេងៗ ដូចជាការប៉ះពាល់ស្រ្តីភេទ ដោយការផ្តាច់ខ្លួន(ចេញពីគេឯង)ដើម្បីគោរពសក្ការៈចំពោះម្ចាស់របស់គេ ហើយរូបគេ ក៏នឹងក្លាយជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់