សូរ៉ា 3 · ជូស 3
Ali 'Imran · 3:38
هُنَالِكَ دَعَا زَكَرِيَّا رَبَّهُ ۖ قَالَ رَبِّ هَبْ لِي مِنْ لَدُنْكَ ذُرِّيَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ الدُّعَاءِ
នៅទីនោះហ្សាការីយ៉ាក៏បានបួងសួងសុំម្ចាស់របស់គេ ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវ កូនដ៏ល្អម្នាក់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការ បួងសួងសុំនេះ។
តាហ្វសៀរ
ខណៈពេលដែលព្យាការីហ្សាការីយ៉ាបានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ារយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជាស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ និងជាអ្នកឆ្លើយតបចំពោះគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល