សូរ៉ា 3 · ជូស 3

Ali 'Imran · 3:41

قَالَ رَبِّ اجْعَلْ لِي آيَةً ۖ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَاذْكُرْ رَبَّكَ كَثِيرًا وَسَبِّحْ بِالْعَشِيِّ وَالْإِبْكَارِ

ហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. សូម ទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាណាមួយផង។ អល់ឡោះមានបន្ទូល ថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួន បីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយអ្នក ត្រូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើននិងសូត្រធម៌លើក តម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។

តាហ្វសៀរ

ព្យាការីហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាមួយដែលបញ្ជាក់ថា ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះផង។ អល់ឡោះបានមានបន្ទូលថាៈ សញ្ញារបស់អ្នកដែលអ្នកបានស្នើសុំនោះ គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួនបីថ្ងៃបីយប់ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ ដោយអ្នកមិនមានជំងឺអ្វីទាំងអស់។ ដូច្នេះ ចូរអ្នកបង្កើននូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់