សូរ៉ា 3 · ជូស 3

Ali 'Imran · 3:27

تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَنْ تَشَاءُ بِغَيْرِ حِسَابٍ

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេល ថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់(ឧ. បពោ្ចញកូនមាន់ពីពងមាន់) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់ រស់(ឧ.បពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

តាហ្វសៀរ

ហើយក្នុងចំណោមភាពជាក់ស្តែងនៃអានុភាពរបស់ទ្រង់នោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង(ជាងពេលយប់) ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដែលធ្វើឲ្យពេលយប់មានរយៈពេលវែង(ជាងពេលថ្ងៃ)។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់ ដូចជា បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ។ ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់រស់ ដូចជាបញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់ ហើយទ្រង់ប្រទានលាភសក្ការៈដ៏ទូលំទូលាយដោយគ្មានកំណត់ និងមិនអាចគណនាបានចំពោះជនណាដែលទ្រង់មានចេតនា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់