សូរ៉ា 3 · ជូស 3
Ali 'Imran · 3:28
لَا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۖ وَمَنْ يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَنْ تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ
ចូរកុំឱ្យបណ្ដាអ្នកដែលមានជំនឿយកពួកដែលគ្មានជំនឿ ធ្វើជាអ្នកគាំពារផេ្សងពីបណ្ដាអ្នកដែលមានជំនឿឱ្យសោះ។ ហើយ អ្នកណាធ្វើដូច្នោះ គេប្រាកដជាមិនបានទទួលអ្វីពីអល់ឡោះឡើយ លើកលែងតែពួកដែលខ្លាចពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះព្រមាន ពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយទៅចំពោះអល់ឡោះគឺជា កន្លែងវិលត្រឡប់ចុងក្រោយ។
តាហ្វសៀរ
ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំយកពួកដែលគ្មានជំនឿក្រៅពីអ្នកមានជំនឿធ្វើជាអ្នកគាំពារ ដោយពួកអ្នកស្រលាញ់ពួកគេ និងជួយពួកគេឱ្យសោះ។ ហើយជនណាធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេដែរ លើកលែងតែពួកអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ(ពួកគ្មានជំនឿ) ដោយពួកអ្នកបារម្ភខ្លាចពួកគេ(ធ្វើបាបអ្នក)ប៉ុណ្ណោះ។ ដូចនេះ គ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកខ្លាចការធ្វើទុកបុកម្នេញរបស់ពួកគេ ដោយបង្ហាញនូវភាពទន់ភ្លន់តាមរយៈពាក្យសំដីនិងកាយវិការ ដោយបង្កប់នូវភាពជាសត្រូវជាមួយពួកគេ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវអំពើល្មើស(ចំពោះទ្រង់)ឲ្យសោះ។ ហើយខ្ញុំបម្រើរបស់ទ្រង់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ដើម្បីទ្រង់តបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល