សូរ៉ា 3 · ជូស 3

Allahumma Malika al-Mulk · Ali 'Imran 3:26

قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَنْ تَشَاءُ وَتَنْزِعُ الْمُلْكَ مِمَّنْ تَشَاءُ وَتُعِزُّ مَنْ تَشَاءُ وَتُذِلُّ مَنْ تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល គ្រប់គ្រងអំណាចទាំងអស់. ទ្រង់ប្រទានអំណាចចំពោះអ្នកណា ដែលទ្រង់មានចេតនា និងដកហូតអំណាចវិញអំពីអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់ប្រទានកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា។ អំពើល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលសរសើរចំពោះម្ចាស់របស់អ្នក និងលើកតម្កើងចំពោះទ្រង់ថាៈ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដកហូតអំណាចអំពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទាំងនោះ គឺដោយគតិបណ្ឌិតនិងភាពយុត្តិធម៌របស់ទ្រង់។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់