សូរ៉ា 3 · ជូស 3

Ali 'Imran · 3:25

فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ

តើយ៉ាងដូចមេ្ដច នៅពេលដែលយើងបានប្រមូលផ្ដុំពួកគេ នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយនាថ្ងៃនោះ(ថ្ងៃបរលោក) ហើយបុគ្គលគ្រប់ៗរូបត្រូវបានគេ(អល់ឡោះ)តបស្នងទៅតាមអ្វី ដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេបំពាននោះ?

តាហ្វសៀរ

តើស្ថានភាពនិងវិប្បដិសារីរបស់ពួកគេនឹងទៅយ៉ាងទៅវិញ? គឺវានឹងក្លាយជាអាក្រក់បំផុតនៅពេលដែលយើងបានប្រមូលផ្ដុំពួកគេដើម្បីជំនុំជម្រះនៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា ពោលគឺថ្ងៃបរលោក។ ហើយហើយនឹងផ្តល់ឲ្យរាល់បុគ្គលគ្រប់ៗរូបនូវការតបស្នងទៅតាមអ្វីដែលគេបានប្រព្រឹត្ដយ៉ាងសាកសមបំផុត ដោយគ្មានការបំពានតាមរយៈការបំបាត់នូវអំពើកុសលរបស់គេ ឬបន្ថែមនូវអំពើអាក្រក់ចំពោះគេនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់