សូរ៉ា 3 · ជូស 3

Ali 'Imran · 3:24

ذَٰلِكَ بِأَنَّهُمْ قَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِمْ مَا كَانُوا يَفْتَرُونَ

នោះគឺដោយសារតែពួកគេបាននិយាយថាៈ ភ្លើងនរក នឹងមិនប៉ះពាល់ពួកយើងឡើយ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ឱ្យស្ថិតនៅក្នុងសាសនា(ដែលមិនត្រឹមត្រូវ)របស់ពួកគេ។

តាហ្វសៀរ

ការបែរចេញពីសេចក្តីពិតហើយប្រឆាំងនឹងវានោះ គឺដោយសារតែពួកគេបានអះអាងថាៈ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយនៅថ្ងៃបរលោក លើកលែងតែក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏ខ្លីប៉ុណ្ណោះ។ បន្ទាប់មក ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌វិញហើយ។ ពិតណាស់ ការភូតកុហក និងប្រការខុសឆ្គងដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ដោយពួកគេក្អេងក្អាងចំពោះអល់ឡោះ និងសាសនារបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់