សូរ៉ា 3 · ជូស 3
Ali 'Imran · 3:23
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
តើអ្នក(មូហាំម៉ាត់)ពុំបានឃើញទេឬ ពួកដែលគេបាន ផ្ដល់ឱ្យមួយផ្នែកនៃគម្ពីរ(តាវរ៉ត)? ពួកគេត្រូវបានគេអំពាវនាវ ទៅកាន់គម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ដើម្បីកាត់សេចក្ដីរវាង ពួកគេ តែក្រោយមកមួយក្រុមអំពីពួកគេបែរចេញ ដោយពួកគេនៅ តែប្រឆាំងនោះ?
តាហ្វសៀរ
តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្តល់ឲ្យពួកគេនូវចំណេះដឹងពីគម្ពីរតាវរ៉ត និងអ្វីដែលជាការចង្អុលបង្ហាញពីភាពជាព្យាការីរបស់អ្នកទេឬ? ពួកគេត្រូវបានគេអំពាវនាវឲ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះ គឺគម្ពីរតាវរ៉ត ដើម្បីកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែងយោបល់គ្នានៅក្នុងវា។ បន្ទាប់មក មួយក្រុមក្នុងចំណោមអ្នកចេះដឹង និងមេដឹកនាំរបស់ពួកគេបានងាកបែរចេញពីការកាត់សេចក្តីនោះ ដោយសារតែវាមិនស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្វីដែលគប្បីសម្រាប់ពួកគេ(ខណៈដែលពួកគេអះអាងថា ជាអ្នកដែលដើរតាមគម្ពីរនោះ) ពួកគេគួរតែជាមនុស្សដែលរួសរាន់ក្នុងការទទួលយកនូវការកាត់សេចក្តីនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល