សូរ៉ា 3 · ជូស 3
Ali 'Imran · 3:22
أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេ បានរលាយសាបសូន្យទាំងក្នុងលោកិយនិងបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។
តាហ្វសៀរ
ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហើយដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ដោយពួកគេមិនបានទទួលនូវផលប្រយោជន៍អំពីវាឡើយ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។ ហើយពួកគេក៏គ្មានអ្នកជួយដែលអាចការពារពួកគេពីទណ្ឌកម្មនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល