សូរ៉ា 3 · ជូស 3

Ali 'Imran · 3:21

إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ និងសម្លាប់បណ្ដាណាពីដោយអយុត្ដិធម៌ ព្រមទាំង សម្លាប់ពួកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌។ ហេតុនេះ ចូរអ្នកប្រាប់ពួកគេពីទារុណកម្មយ៉ាងឈឺចាប់បំផុតចុះ។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះដែលទ្រង់បានបញ្ចុះទៅកាន់ពួកគេ ហើយនិងពួកដែលបានសម្លាប់បណ្ដាព្យាការីជាច្រើនរបស់ទ្រង់ដោយអយុត្ដិធម៌នោះ ជាការពិតណាស់ វាគឺជាការបំពាន និងជាការបង្កនូវភាពជាសត្រូវ។ ហើយពួកគេថែមទាំងសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌ ដែលពួកគេគឺជាអ្នកដែលប្រើគ្នាឲ្យធ្វើល្អនិងហាមឃាត់គ្នាពីប្រការអាក្រក់នោះ ចូរអ្នកប្រាប់ពួកប្រឆាំងដែលសម្លាប់គេទាំងនោះពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់