សូរ៉ា 3 · ជូស 4

Ali 'Imran · 3:193

رَبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ

ឱម្ចាស់របស់ពួកយើង. ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មាន ជំនឿ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយ សូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើង ផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នក ដែលសាងអំពើល្អផង។

តាហ្វសៀរ

ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ (នោះគឺព្យាការីរបស់ទ្រង់ មូហាំម៉ាត់)ដែលគាត់បានអំពាវនាវថាៈ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ។ ដូច្នេះ ពួកយើងបានមានជំនឿតាមអ្វីដែលគាត់បានអំពាវនាវនោះ ហើយពួកយើងក៏បានដើរតាមតាមបញ្ញត្តិច្បាប់របស់គាត់ផងដែរ។ ហេតុនេះ សូមទ្រង់មេត្តាបិទបាំងអំពើបាបទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំបកអាក្រាតពួកយើងអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំយកទោសពៃពីពួកយើងលើអំពើអាក្រក់ទាំងនោះ។ ហើយសូមទ្រង់មេត្ដាឲ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នកដែលសាងអំពើល្អ តាមរយៈការចង្អុលបង្ហាញពួកយើងឲ្យធ្វើអំពើល្អ និងបោះបង់ចោលអំពើអាក្រក់ផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់