សូរ៉ា 3 · ជូស 4
Ali 'Imran · 3:192
رَبَّنَا إِنَّكَ مَنْ تُدْخِلِ النَّارَ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អ្នកណាដែល ទ្រង់បានបញ្ចូលគេទៅក្នុងឋាននរក គឺទ្រង់បានធ្វើឱ្យគេអាម៉ាស់ ហើយសម្រាប់ពួកដែលបំពាននោះគ្មានអ្នកណាជួយឡើយ។
តាហ្វសៀរ
(ឱម្ចាស់របស់ពួកយើង!) ជនណាហើយក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺប្រាកដណាស់ ទ្រង់បានធ្វើឲ្យគេអាម៉ាស់និងបានបកអាក្រាតរូបគេហើយ។ ហើយសម្រាប់ពួកដែលបំពាននោះ នៅថ្ងៃបរលោកគ្មានអ្នកដែលអាចជួយការពារពួកគេឲ្យរួចផុតពីការដាក់ទោសរបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល